មាតិកាព័ត៌មាន
ថ្ងៃនេះ​
0783
ម្សិលមិញ
0990
ខែនេះ
37222
សរុប
19928912
Flag Counter

 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​ ការបាត់​បង់​ប្រាក់​ចំណូល​ពន្ធរដ្ឋ​អស់​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ការ​ខាត​បង់​ថវិការ​ជាតិ​នេះ​រាប់​រយ​លាន​ដុល្លារក្នុង​មួយឆ្នាំៗ​ គ្រាន់​តែខេត្ត​ព្រះសីហនុ​ច្រក​លំហរ​សមុទ្រ​កំពង់​ផែស្វ​យ័ត្ន​នៅ​កំពង់សោម​មួយ​នេះ​គឺអាចរក​ចំណូល​ចូល​ថវិកា​រដ្ឋ​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​ឯណោះ​ ប៉ុន្តែមន្ត្រី​បម្រើ​ការងារ​នៅទីនេះ​ហាក់ដូច​ជា​ពុំបាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ប្រមូល​ពន្ធ​ជូនរដ្ឋ​នោះទេ​ ពួក​គេគិត​តែពីផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើនជាង​ ជាក់ស្តែង​ចាប់តាំង​ពីលោក​ទុំ ណូ​ បាន​ឡើង​កាន់​តំណែង​ជាប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្ត​ព្រះសីហនុ​ក្នុងរយៈ​ពេល​កន្លង​មកនេះ​ឃើញ​ថា​ការ​ប្រមូល​ពន្ធ​ចូលរដ្ឋ​មានការ​ថយចុះ​ក្នុងកំរិត​អតិបរមា​ដែល​គេដាក់ការ​សង្ស័យថា​មានការ​ប្រព្រឹត្ត​អំពើពុ​ករលួយ​កាន់​តែខ្លាំង​ឡើង​ថែមទៀត បើប្រៀបធៀប​ទៅនឹង​ការគ្រប់​គ្រង​របស់​មេសាខាគយ​ជំនាន់មុនៗ​។​តាមប្រភព​ពីមន្ត្រីបាន​ឲ្យដឹង​ថា​លោក ទុំ ណូ​ ដែលធ្លាប់​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុក​រលួយ​នៅ​ខេត្ត​ប៉ៃលិន​ត្រូវ​បានថ្នា​ក់​លើ​ដក​យក​មក​អប់រំ​មួយ​ចំអិន​កំពឹស​រួចមក​ស្រាប់​តែ​វេច​លុយ​រាប់ម៉ីន​ដុ​ល្លារ​កំចាត់​លោក​យិកយូ​ អតីត​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ជ្រែ​យក​តំ​ណែងបាន​​ធ្វើជាប្រ​ធានថ្មី(ទុំ ណូ )​ជំនួស​ប្រធាន​ចាស់ ​ (យឹក យូ )​ហើយបានប្រកាសតែង​តាំង​លោកទុំ ណូ ជា​ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​តាមរយៈ​លោក​គុណ ញឹម ​អគ្គនាយក​នៃអគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ហើយ​បន្ទាប់​ពីទទួល​បាន​តំណែង​ភ្លាមៗ​នោះ​លោកទុំ ណូ ​បានឡើង​​ប្តេជ្ញា​ចិត្ត​ប្រកាន់​ជំហរ​ដឹកនាំ​អង្គភាព​របស់ខ្លួន​ឲ្យកាន់​តែ​ល្អប្រសើរ​ថែមទៀត​ដោយពង្រឹង​ប្រសិទ្ធភាពប្រព័ន្ធការងារ​ឲ្យមាន​កំណើន​សេដ្ឋកិច្ចរីកចំរើ​ន​លើការ​ប្រមូល​ពន្ធ​ជូនរដ្ឋ​ឲ្យបាន​ប្រសើរ​ជាងមុន​ក៏ដូច​ជា​ការ​លុប​បំបាត់​អំពើពុក​រលួយ​នៅក្នុងកំណែ​ទម្រង់​គយនោះ​ផងដែរ​ ផ្ទុយទៅវិញ​លោកទុំ ណូ​ កំពុង​ធ្វើកំណែ​ទំរង់ស៊ី​កាន់​តែជ្រៅ​បូម​កាន់​តែខ្លាំង​ដើម្បី​ស្រង់​ដើម​ផង​និងទប់​តំណែង​កៅអី​ខ្លាញ់​នេះ​កុំឲ្យ​របូត​បាត់​បង់​ឱកាស​រកលុយ​តទៅ​ទៀត​ប៉ុណ្ណោះ​។​គួររំឭកថា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការប្រមូល​ពន្ធគយ​ចូល​ថវិកា​ជាតិ​គឺជាកាតព្វ​កិច្ច​យ៉ាង​សំខាន់​បំផុត​​របស់មន្ត្រីជំនាញ​ក្នុងស្ថាប័នគយ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្កីសម្រេ​ចមួយ​បង្កើត​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ទទួលខុ​សត្រូវ​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជំរុញ​ការប្រមូល​ពន្ធគយ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​ ប្រការ​បែបនេះ​ហើយ​ដែល​ក្រុម​ការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​កុំ​មើល​រំលង​ឲ្យ​សោះ​នូវ​ច្រក​មួយ​នេះ​ធ្វើ​ការទប់ស្កាត់​ឲ្យ​ខាងតែបាន​ ព្រោះ​វា​មាន​ភាព​អសកម្ម​មួយចំនួនធំ​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដោយសារ​តែការ​ប្រព្រឹត្ត​អំពើពុក​រលួយ​របស់​មន្ត្រីជំនាញ​គ្រប់ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​សហការ​គ្នាអនុវត្ត​ន៍​ ទើប​បណ្តាល​ឲ្យ​លោកទុំ ណូ មេសា​ខាគយ​ខេត្តព្រះ​សីហនុ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងការ​បើកដៃ​ឲ្យឈ្មួញ​ធំៗ​និង​ក្រុមហ៊ុន​នាំទំនិញ​គេចពន្ធ​ ទំនិ ញ​បង់ពន្ធ​មិនគ្រប់​ ទំនិញបង្កប់​ ទំនិញ​ខុសច្បាប់​ នៅ​តែ​បន្ត​ហូរចូល​យ៉ាងគគ្រឹកគគ្រេង​តាម​គ្រប់​ច្រក​ល្ហក​ទាំងអស់​នៃ​ដែន​សមុទ្រ​ក្នុងខេត្ត​ព្រះ​សីហនុ​។​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ថា​លោកទុំ ណូ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​មិនបានកែប្រែ​ខ្លួន​ដែល​ធ្លាប់​មាន​កំហុស​ឆ្គង​លើការងារជំនាញ​បច្ចេកទេស​ធ្វើឲ្យបាត់​ប្រាក់​់​ចំណូលពន្ធរដ្ឋ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​រួចម្តងមកហើយ​កាលពីនៅខេត្តប៉ៃលិន​ ពេលនេះលោកទុំ ណូ កំពុងតែ​ល្បីល្បាញ​ទៀត​ហើយ​​ខាង​មាន​ស្នាដៃប្រព្រឹត្តអំពើពុករលួយ​នៅខេត្តព្រះសីហនុ​យ៉ាងពេញទំហឹងតែម្តង​ក្រោម​ក្រសែ​ភ្នែ​កលោ​ក ​គុណ ញឺម ​អគ្គនាយក​គយ​មួយស្រុក​ខ្មែរ​ ល្មមដល់ពេលបក​ស្បែក​ស្រឿ​សរសៃ​ឲ្យ​លោក​ទុំ ណូ បាន​ពូតអាវហាលខ្យល់​ទៅដេកអាំងផេះស្ងួតជើងធ្មេញ​មុនពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ចាត់វិធានការក្តៅកំចាត់អំពើពុករលួយ​ដោយកណ្តាប់ដៃដែក​របស់សម្តេចតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា​ ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៦​បានចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ហើយ​ ដូចនេះ​លោកទុំ ណូ ​គួរតែ​ទទួល​ទានល្មមៗ​បានហើយ​..! អស់លោក​ការដែលរដ្ឋាភិបាលប្រគល់តួនាទី​និងផ្តល់តំណែងឲ្យអស់លោក​វាគ្រប់គ្រាន់ពេកណាស់ទៅហើយ​ស៊ីប្រាក់ខែ​រដ្ឋ​រស់ស្រួល​ កុំស្មានថាលោកធ្វើអំពើអាក្រក់​និងពុករលួយគេមិនដឹងស្អីនោះឲ្យសោះ។​សូមបញ្ជាក់ថា​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បានកត់​សម្គាល់​ឃើញ​ថា​ការប្រមូល​ពន្ធអាករ​លើប្រាក់​ចំណូលរដ្ឋ​ក្នុងឆ្នាំ​កន្លង​មក​នេះ​កំពង់ផែ​ស្វយ័ត្ន​ខេត្តព្រះសីហនុ​ប្រមូល​ចូលជាថវិកា​ជាតិបាន​ចំនួនប្រមាណ​ជាង​២០០.០០០០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​ ហើយ​បាន​អះអាង​ថាជា​កំណើន​ប្រាក់​ចំណូល​រដ្ឋខ្ពស់ទៀតផង តែប្រសិន​បើរាជ​រដ្ឋាភិបាល​សម្រេច​លក់សេវា​កម្មកាងារ​គយឲ្យក្រុ​មហ៊ុន​គេធ្វើវិញ​នោះ​ ដែលយ៉ាង​ហោច​ណាស់​​រដ្ឋ​អាចទ​ទួល​បាន​ប្រាក់​ចំណូល​៥០០.០០០០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ចុះ​ហេតុ​អ្វីបាន​ជា​រដ្ឋា​ភិបាល​មិនព្រម​លក់​សេវាកាងារ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​?ក្នុងភាព​ជាអ្នកដឹក​នាំដ៏ឈ្លាសវៃ​ប្រកប​ដោយគតិ​បណ្ឌិត​របស់​សម្តេច​តេជោ​ហ៊ុន សែន​ មាន​ចក្ខុវិស័យ​គិតគូរ​ដ៏វែង​ឆ្ងាយ​គឺបាន​ទុក​ឲ្យស្ថាប័ន​គយ​គ្រប់​គ្រង​បន្ត​ ព្រោះ​ដោយ​សារតែ​មន្ត្រីគយ​បាត់បង់​ការងារធ្វើ​តែប៉ុ​ណ្ណោះ​ នេះ​ហើយ​ដែល​រាជរដ្ឋាភិបាល​ខិតខំ​ជម្រុញ​ឲ្យ​ធ្វើកណែ​ទម្រង់​ដ៏ស៊ីជម្រៅ​ដែល​ត្រូវតែ​លុបបំបាត់​ចោល​អំពើពុករលួយនៅក្នុង​អង្គភាព​គយនិរដ្ឋាករ​ឲ្យខាង​តែបាន​ជាកំហិត​ផងដែរ។​ពាក់ព័ន្ធ​នឹងករណី​លោក​ទុំ ណូ មេគយ​ខេត្តព្រះ​សីហនុ​ប្រព្រឹត្ត​អំពើពុក​រលួយ​ដោយ​យក​តួនាទី​ក្តោបក្តាប់​អំណាច​ទៅ​ឃុបឃឹត​ជាមួយ​ឈ្មួញ​ធំៗនិង​ក្រុមហ៊ុន​នាំ​ទំនិញ​ខុស​ច្បាប់​ ទំនិញ​គេចពន្ធ និងបង់ពន្ធ​មិនគ្រប់​ដែល​ឆ្លង​កាត់​ផែ​ទំនប់​រលក​ ផែ​ស្ទឹងហាវ ​ផែកែវ​ផុស ​ផែ​ឧកញ៉ា​សូ ​ជុងហ៊ួរ​ ​និង​ផែ​ឯកជន​តូច​ៗជាច្រើនទៀត​នៃច្រកដែនសមុទ្រ​គឺ​សុទ្ធសឹង​តែមាន​ចំណែក​ភាគហ៊ុន​របស់​លោកទុំ ណូ​ (លុយ​ខ្មៅ)​​ប្រចាំខែ​ដោយ​គ្មានវិក័យបត្រ​ពីការ​ប្រមូល​ពន្ធ​ចូល​ជា​ប្រាក់​ចំណូល​ពន្ធរដ្ឋ​នោះ​ឡើយ​ព្រោះ​លោក​ទុំ ណូ​ នៅតែ​បន្ត​អនុវត្តន៍​​តាម​បច្ចេកទេស​ធ្វើ​ឲ្យបាត់​ចំណូលរដ្ឋ​ដោយ​ការ​ទម្លា​ក់ភាគ​រយ​ចូលរដ្ឋត្រឹមតែ២០ ទៅ ៣០ភាគរយ​ប៉ុណ្ណោះ​ ទង្វើ​បែបនេះ​ហើយ​ទើបមាន​ការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ដូចជា​លោកគុណ ញឹម​ អគ្គនាយកគយនិងរដ្ឋាករ​កម្ពុជា​ លោកអូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ​ លោក​ឱម យុិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គួរដាក់​ការស៊ើប​អង្កេត​លើ​ករណីភាព​មិនប្រក្រតី​នេះ​ជាបន្ទាន់​ ជៀសវាង​លោកទុំណូ ​ប្រព្រឹត្ត​នូវអំពើខុស​ឆ្គងម្តង​ហើយ​ម្តង​ទៀត​ សម្ងំ​កើប​លុយ​​ធ្វើមាន​បាន​ហើយ​ចាំ​តែ​ដេញថ្លៃ​បុក​លុយ​តូយកតំណែង​តទៅទៀត។​​​​ខំព្យាយាមទាក់ទងដែរតែត្រូវបានគេបិទមិនអាចទាក់ទងបាន




ទួ
























ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា


 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦


 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់


 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត


 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ


 ចេញផ្សាយ​ ថ្ងៃទី 30/08/2016 ខេត្ត​ព្រះសីហនុ ៖ មន្ត្រីរាជការ​ខេត្ត​ព្រះសីហនុ បាន​ទម្លាយ​ព័ត៌មាន​ដ៏​ធំ​មួយ ទាក់ទង​រឿងអាស្រូវ​របស់លោក​​ឧ​ត្ត​ម​សេនីយ៍ ជើង​ទឹក ទៀ វិចិត្រ នាំចូល​ប្រេងសាំង​តាម​កប៉ាល់ ចូលមក​លក់​ក្នុងប្រទេស ដោយ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន​នោះឡើយ ។​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​ព្រះសីហនុ រាយការណ៍​ថា សកម្មភាព​នាំចូល​ប្រេង​អត់​បង់ពន្ធ


 ចេញផ្សាយ​ ថ្ងៃទី 11/08/2016 រាជធានីភ្នំពេញ ៖ ប្រហែលជាមិនសូវសប្បាយចិត្តជាមួយលោកប្រធានហើយ បានជាមន្ត្រីរាជការបំរើការងារក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំបានទម្លាយព័ត៌មានមិនសូវល្អរបស់លោកប្រធានមន្ទីរ សំខាន់រឿងពុករលួយរបស់លោកប្រធានតែម្តង ។មន្ត្រីរាជការទាំងនោះបានលើកឡើងថា លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


 ចេញផ្សាយ​ ថ្ងៃទី 04/08/2016 ខេត្ត​រតនគីរី ​៖ ក្រោមការគ្រប់គ្រងនិងរត់ការដោយ ឈ្មោះ លាង ច័ន្ទ​មុនី ដែលជាឧកញ៉ា ល្បីឈ្មោះខាងរកស៊ីឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ហើយជាអ្នកកាងសកម្មភាពដឹកជញ្ជូនឈើឲ្យក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព នោះឥឡូវនេះ គេឃើញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងគគ្រឹគគគ្រេង


 ចេញផ្សាយថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦ ខេត្ដសៀមរាប​ ៖​ លោ​ក​ គង់​ ផល្លា​​គុ​ណ​ ប្រធា​ន​កា​រិយា​ល័​យ គយ​​និង​​រដ្ឋា​ករ ​អាកា​ស​​យា​ន​ដ្ឋាន​អ​ន្ដរ​ជាតិ​​សៀម​រាប ​បាន​ឃុប​ឃិត​ឲ្យ​មាន អំពើ​​សូ​ក​ប៉ាន់ ​ពី​​ឈ្មួញ​​យ៉ា​ង​ចាស់​ដៃ តាម​រយះ​ការ​បិទ​ភ្នែក ​ឱ្យក្រុ​ម​ឈ្មួញ​ នាំ​​ចូល​​ទំនិ​ញ​គេច​ពន្ធ​ សុ​ទ្ធ​តែ​​ប្រ​ភេ​ទ​​ទំនិញ​មាន​តម្លៃ​ខ្ពស់​ មិនដែលខ្វល់ពីការពិនិត្យ ឬបង្ក្រាប ប្រមូលលុយបង់ចូលរដ្ឋនោះទេ


 ចេញ​ផ្សាយ​ថ្ងៃទី 15  ខែJuly ឆ្នាំ2016 ​ខេត្តកណ្តាល ៖ ថ្មីៗ​​នេះ​​ស​ម្តេច​​តេ​​ជោ ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ចនិងហិរញ្ញវត្ថុ ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋករកម្ពុជា ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍
បទយកការណ៍សំខាន់ៗ
ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​
 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម
 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ
 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​
 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​